៦ អាថ៌​កំ​បាំង នៃ មេដឹកនាំក្រុមហ៊ុន ​ដែល​ទទួល​បាន​ជោគ​ជ័យ​ដ៏​មហិមា ក្នុងអាជីវកម្ម

business-leaders-built-hugely-successful-companies-tim-cook-apple-ceo

 

សហគ្រិនទទួលបានជោគជ័យបំផុត​ គាត់គឺពិតជាមាន​ជំនាញ​ និង ភាពជា​អ្នក​ដឹកនាំ​ដ៏​ខ្លាំង​មួយ ​ដែល​ជា​ស​មត្ថ​ភាព​ពិសេស ដើម្បី​បំផុស​គំនិត​យោ​បល់​ប្រកួត​ផ្លាស់​ប្តូរ និង សមត្ថ​ភាព​ពិ​សេស​ក្នុង​ការ​ជួល​បុគ្គ​លិក​ដែល​មាន ទេព​​កោស​​ល្យ​​ពិ​សេស​​មួយ។ ពួក​គេ​ត្រូវ​បា​នគេមើល​​ឃើញ​ថា មាន​ភាព​ឆ្លាត​វៃ, ចេះ​សហ​ការ​ណ៍, ចេះ​គ្រប់​គ្រង​អារម្មណ៍ មាន​​ទំនុក​​ចិត្ត និង ​ការ​ច្នៃ​​ប្រ​ឌិត​។ លក្ខណៈ​​ទាំង​​នេះ​​ផ្តល់​ឱ្យ​​ពួក​​គេ​​នូវ​​សេច​ក្តី​​អង់​​អាច​ ដែល​​ពួក​​គេ​ត្រូវ​ការ​យក​ឈ្នះ​លើ ឧប​សគ្គ​​អាជីវ​កម្ម​​​ការ​​ប្រកួ​​ត​​​ប្រជែង​​​​មួយ​​ប៉ុន្តែ​ ​ពួក​​​គេ​​ក៏​​ប្រើ​​វិធី​សាស្រ្ត​ ក​សាង​អា​ជីវ​កម្ម​ដ៏​មិន​​ចេះ​ចប់​ទាំង​នេះ ដើម្បី​​ស​ម្រេច​​បាន​​នូវ​គោល​ដៅ​​របស់​ក្រុម​ហ៊ុន​រយៈ​ពេល​វែង។

ជំនាញ​ពិ​សេស​នៅ​ក្នុង​ការ​ជ្រើស​រើស​មនុស្ស​ដែល​មាន​ទេព្យ​កោស​ល្យ​ខាង​លើ​ វា គឺ​ជា ចំនុច​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​​ជោគ​ជ័យ​តែ ចំនុច​អាថ៌​កំបាំង ទាំង ៦ ចំនុច​ ខាង​ក្រោម​នេះ វាគឺជា អាថ៌កំបាំង មេដឹកនាំ​អាជីវកម្ម​​ដែល​​​បាន​ធ្វើ​ឲ្យ​​ក្រុម​ហ៊ុន​​ដែល​ទទួល​បាន​​ជោគ​​ជ័យ​​ដ៏ធំ៖

 

១. ការ​ចេះភ្ជាប់​ទំនាក់​ទំនង រវាង​ក្រុម​ហ៊ុន ​ជាមួយ​នឹងអតិថិជន

អ្នក​ស្រី ស៊ី​ម៉ុន ស៊ិក​នែក (Mrs. Simon Sinek, author and CEO of the Sinek Goup) គាត់​ជឿ​ថា ក្រុម​ហ៊ុន​ដែល គួរ​ឱ្យ​កោត​ស្ងើច​ជា​ច្រើន បាន​ចាប់​ផ្តើម​ជា​មួយ​អ្នក​ដឹក​នាំ​ដ៏​ល្អ ដែល​តែង​តែ​សូរ​ខ្លួន​ឯង​ថា «ហេតុ​អ្វី?» ដូច​ជា៖ ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើអាជី​វ​​កម្ម​នេះ? តើ​ហេតុ​អ្វី​ បាន​ជា អតិ​ថិ​ជន​គួរ​តែ​ជ្រើស​រើស​ ​ក្រុមហ៊ុនយើង? ម៉ាក យីហោ ល្បីៗ​ជា​ច្រើ​ន​តាំង​ពី​កំណើ​ត​មក​ គឺខ្លាំង សេចក្តី​ថ្លែង​ការណ៍​បេស​ក​កម្ម​ដ៏​​មួស​មុត​ ​សំដៅ​ទៅ​រក​អតិ​ថិ​ជន​គោល​ដៅ​របស់​គេ។​ ជា​ទូ​ទៅ មនុស្ស​អាច​រស់​ដោយ​មិន​ចាំ​បាច់ ​មាន​ផលិត​ផល រឺ​ក៏ សេ​វា​កម្ម របស់​អ្នក ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​អា​ជីវ​កម្ម​ជា​មួយ​អ្នក? គឺ​ព្រោះ​តែ​ពួក​គេ​គាំ​ទ្ររ​​អ្វី​ដែល​ជា​ ​គោល​ជំហរ​​របស់​អ្នក រូម​ទាំង​ទស្សនៈ​វិស្ស័​យ​របស់ក្រុមហ៊ុន របស់​អ្នក​ផង​ដែរ។ ជា​ឧទាហរណ៍៖ ក្រុមហ៊ុន Apple បាន​បញ្ចូល ទស្សនៈវិស្ស័យ នឹងគំនិតឆ្នៃប្រឌិតថ្មីៗ ទៅក្នុងផលិតផលរបស់គេ ម្យ៉ាងទៀតនៅពេលគេ បានប្រើប្រាស់ផលិតផលនេះ ធ្វើឲ្យគេ មានអារម្មណ៍មួយប្លែងទៀត ហាក់មានមោទនភាពខ្លួនឯងដែលបានប្រើប្រាស់វា។ ការកសាងអាជីវកម្មទទួលបាន ជោគជ័យថ្នាក់ដឹកនាំ​ ចាំបាច់​​ត្រូវ​យល់​​ឲ្យ​ច្បាស់​​ អំពី​មូលហេតុ​ដែល​ពួក​គេ កំពុង​ធ្វើ​ ដែលពួកគេនឹងធ្វើនាថ្ងៃអនាគត រូចធ្វើការ បញ្ជូន​សារ​​ទាំង​នោះ ដោយធ្វើការ​ប្រស្រ័យ​ទាក់ទង​​ តាមរយៈ ​បុគ្គលិក ​ទៅ​អតិថិជនរបស់ពួកគេ។

 

២. ចេះដោះស្រាយបញ្ហាឲ្យទាន់ពេលវេលា (កុំអែរអង់ក្នុងការដោះស្រាយបញ្ហា)

នៅក្នុងឆ្នាំ 1973 លោកស្រី បាបារ៉ា(Mrs. Barbara Corcoran) បានចាប់ផ្តើម ក្រុមហ៊ុន Corcoran Group ជា​​មួយ​​នឹង​ ប្រាក់​​កម្ចី​ចំនួន​ 1000 ដុល្លារ ពី​មិត្ត​ប្រុស​របស់​នាង។ នៅឆ្នាំ 2001 នាង​បាន​ធ្វើមាត្រដ្ឋាន​ក្រុមហ៊ុន​របស់​នាង ដោយ​​ជោគ​ជ័យ និង បានលក់​ក្រុម​ហ៊ុន​ដែល​នាង​ត្រូវ​បាន​បង្កើត​ឡើង​នោះ ក្នុង​តំលៃ 66 លានដុល្លារអាមេរិច។ ក្នុង​នាម​ជា​មេដឹក​នាំ​មួយ​នាង​បានឲ្យ​ដឹង​ថា ភាព​ជោគ​ជ័យ​របស់​នាង បាន​ពឹង​លើ​ប្រព័ន្ធការងារមួយដែលល្អប្រសើរ និង ការទទួលបានផលិតភាព​សមាជិក​ក្រុម​ការងារ របស់នាង។ ដើម្បី​ធានា​បាន​នូវគុណភាព​នៃ និយោជិត​ ​បរិស្ថានការងារមួយ ដ៏ល្អបំផុត ផលិតភាពដ៏ខ្ពស់នេះ គឺវាមិនងាយស្រួលនោះទេ គាត់​បាន​សម្រេច​ចិត្ត ធ្វើការផ្លាស់ប្តូរ ជារឿយៗ ដូចជា ការដក​ចេញ​ជា​ បន្ត​បន្ទាប់ នូវ​អ្នក​ដែល ​ពួកែរអ៊ូរ​ទាំ​ច្រើន និង អ្នក​ដែល​មិន​អន់ៗ ព្រោះ​ថា​​វា​​អាច​​នឹង​ ធ្វើ​ឲ្យ​មាន​ផល​អវិជ្ជ​មាន​ដល់​លទ្ធ​ផល នៃ​ការ​អនុ​វត្តន៍​ការ​ងារ អ្នក​ផ្សេងទៀត​នៅ​ថ្ងៃក្រោយ។

 

៣. ស្វែងរកដំណោះស្រាយ ដើម្បីធ្វើឲ្យដំណើរការកាន់តែប្រសើរឡើង

នៅ​ពេល​បង្កើត​អាជីវកម្មមួយ ចង់ រឺមិនចង់ សហ​គ្រិន​ដែល​ជា​ម្ចាស់​អាជី​វកម្មនោះ នឹង​តែង​តែ​ជួប​ប្រទះ​​នៅ​​បញ្ហា​​ជា​​មិន​​ខាន។ ការ​បំពេញ​ភារ​កិច្ច​ដ៏​សា​មញ្ញ ការ​ផ្តើម និងរិះរក​នូវ​​គំ​និត​ថ្មី​ ការដោះ​ស្រាយបញ្ជាដើម។ មិនថា ជា​បញ្ហាតូចមួយ រឺធំនោះទេនៅក្នុងអង្គភាពជាមួយគ្នា ការដោះស្រាយបញ្ហា ដោយប្រើយុទ្ធសាស្ត្រឈ្នះ មិនមែនថាសុទ្ធតែអាចប្រើបានគ្រប់ពេលនោះទេ។ ពេលខ្លះ​ ​អាចមាន​អារម្មណ៍​ដូចគ្នា​ នឹង​ការ ​ឡើង​ភ្នំដ៏ខ្ពស់បំផុតមួយអញ្ចឹងដែរ គឺវាហត់នឿយដែរ។ ទោះយ៉ាងនេះក្តី យើងមិនគួរសោះឡើង ដោះស្រាយបញ្ហាអ្វីមួយ ឲ្យតែរូចៗនោះទេ។ ទំលាប់ដែលចង់ដោះស្រាយបញ្ហា ណាមួយឲ្យរូចៗ តែពីដៃនោះ វាមិនមែនជា ចំនុច​​មួយ​ ដែលល្អនោះទេ អ្នក​គួរ​តែ​គិត​ថា បញ្ហា​នោះ​វា​នឹងអាច​កើត​ឡើង​ម្តងទៀត ហើយក៏វានឹងអាច អូសបន្លាយ​យូរទៀតផងដែរ ដូចច្នេះអ្នកគួរតែ ធ្វើការដោះស្រាយវាអោយបានដាច់ស្រលះ រឺក៏ ធ្វើឲ្យវាកាន់តែប្រសើរឡើង​ជា​ប្រចាំ ទោះបីវាហាក់មើលទៅ ដូចជាមិនមានការជះឥទ្ធិពលខ្លាំងនៅពេលនេះក៏ដោយ។

 

៤. ត្រូវតែមានតម្លាភាព

ដូចដែលក្រុមហ៊ុនជាច្រើនទៀតបើកឡើងអំពីដំណើរការរបស់ខ្លួន និង វិធី​សាស្រ្ត​អតិ​ថិ​ជន​កំពុង​ក្លាយ​ជា អ្នក​​វិ​និ​ច្ឆ័យ និង អ្នកចង់​បាន​ចំពោះ​តម្លា​ភាព។ សំណាង​ល្អ​ដែល​តម្លា​ភាពមិន​តម្រូវ​ឱ្យ​ អ្នក​មាន​លទ្ធ​ភាព​​អាថ៌​កំ​បាំង ពាណិជ្ជ​កម្ម​ ទេ ប៉ុន្តែ​ វាមិនមាន​ន័យ​ថា ភាព​ស្មោះ​ត្រង់​អំពី​របៀប​ដែល​អ្នក​ធ្វើ​អា​ជី​វ​កម្ម។ អតិ​ថិ​ជ​ន​របស់​អ្ន​ក​ចង់​ឱ្យ មាន​​អារម្មណ៍​​ថា​​ពួក​​គេ​អាច​​ជឿ​ទុក​ចិត្ត​​អ្នក។ ការ​បើក​ចំហ និង ការចែករំលែក​ព័ត៌មាន​ អាច​ជួយ​​ក្នុង​ការ​កសាង​​ការ​ជឿទុក​ចិត្ត​នោះ។

 

ក្រុមហ៊ុនសម្លៀក​បំពាក់ Everlane ត្រូវចំណាយពេលលើតម្លាភាពឡើងមួយកម្រិតទៀត។ ខណៈ​ពេល​ដែល​​អ្នក​លក់​រាយ​​ជា​ច្រើនបាន​បង្ហាញ​ពីកន្លែង​ដែល​សមា្ភ​រៈ​របស់​ពួក​គេ​ត្រូវ​បាន​ផ្តល់​អោយ​ទៅ​ នឹង​អ្វី​ដែល​ជាប្រ​ភេទ នៃ​​រោង​ចក្រ​​ដែល​ពួក​គេ​បាន​ប្រើដើម្បីផលិតផលរបស់ពួក Everlane ទៅជំហាន​មួយ​បន្ថែម​ទៀត ​និង ​បាន​​ប្រាប់​​អ្នក​​ដើរ​​ផ្សារ​ អ្វី​ដែល​​ក្រុមហ៊ុន​បាន​​បង់​​សម្រាប់​សមា្ភរៈរ​បស់ពួកគេ។ ធាតុទាំងអស់មានមួយថា «តម្លៃមាន​តម្លា​ភាព ” ផ្នែក​ដែល​បាន​​ពន្យល់​​ពី​រ​បៀប​​ជា​ច្រើន​​សម្ភារ​ពល​កម្ម​ភារកិច្ចការ​ដឹក​ជញ្ជូន​ការ​ចំណាយ​ពិត​ប្រាកដ និង ​ការ​សម្គាល់គឺសម្រាប់ធាតុពិសេសនោះដែលប្រៀបធៀបរឿងនេះក៏ប្រឆាំងនឹងរបៀបដែលវានឹងត្រូវបានលក់ក្នុង​តម្លៃ​មួយ​ដែល​ក្រុមហ៊ុនលក់រាយប្រពៃណី។ ដោយ​ការ​ចែក​រំលែក​សេដ្ឋ​កិច្ចស​ម្លៀក​បំពាក់គ្នានេះ Everlane ជំរុញ​ឱ្យ​​មាន​​ភាព​ស្មោះ​​ត្រង់​​របស់​អតិថិជន, ម៉ាកជឿទុកចិត្ត និង ភាព​ស្និទ្ធ​​ស្នាល​​របស់​​ក្រុម​ហ៊ុ​ន​​ត្រូវ​​ការ​​ជា​មួយ​អ​តិថិ​ជន​​របស់​​ខ្លួន​​ឱ្យ​រីក​​ចម្រើន​បាន។

៥. ផ្តល់ឱកាស ជំរុញលើកទឹកចិត្តឲ្យបុគ្គលិកបញ្ចេញគំនិតឆ្នៃប្រឌិតរបស់គេ

ក្រុមហ៊ុនសហគ្រាស​ ដែលទទួលបានផលចំនេះ និងអាជីវកម្មរបស់ពួកគេកាន់តែរីកចំរើនទៅមុខ គឺដោយ​សារ​តែ​​គំនិត​របស់​សម្រាប់​ខ្លួនគេ នៅខណៈពេលដែលអាជីវកម្មចំឡងតាមគ្នាត្រូវបានបិតទ្វាជា​បន្តបន្ទាប់តាម​គ្នា​ដែរ​នោះ​។ គិតចាប់តាំងពីភាពជោគជ័យ គោលគំនិត និងការអភិវឌ្ឍន នៃគំនិតអាជីវកម្មជាបន្តបន្តាប់ ដែលវាត្រូវការពេលវេលា និងការតម្រូវឱ្យមានរចនាសម្ព័ន្ធដែលអាចបត់បែនបាន ព្យាយាម​ប្រើប្រាស់​ធនធាន​ឲ្យ​មាន​ប្រសិទ្ធភាព និងព្យាយាមធ្វើឲ្យបុគ្គលិកទទួលបានផលប្រយោជន៍ និង សេរី​ភាពគ្រប់គ្រាន់ក្នុងការគិត ដែល​អាច​ជួយ​ដល់​គេ​កាន់តែមានគំនិតឆ្នៃប្រឌិតថែមទៀត។

 

៦. ចេះបែងចែកក្រុមការងារជាក្រុមតូចៗ

ដោយ​ផ្អែក​ទៅ​លើ​ការ​ស្រាវ​ជ្រាវ​មួយ​ បាន​រក​យើង​ថា កា​រ​ធ្វើ​ការ​​ងារ​ជា​​ក្រុម​តូចៗ ដោយ​រៀ​ប​ចំ​ ពួ​ក​​គេ​ទៅ​​​តាម​​​ជំនា​ញ​​រាង​ៗ​ខ្លួននោះ​ ធ្វើឲ្យពួកគេអាចបំពេញបន្ថែមគ្នាទៅវិញទៅមក និង​ បង្កើ​តឲ្យមានទេ​ព្យ​កោ​សល្យមួយ​ផ្សេ​ង​​ទៀតចេញ​ឡើង។ ការ​ដែលមាន​ ពហុទស្សនៈ នៅ​ក្នុង​ក្រុម​ការងារ​ណាមួយ អាច​ជួយ​ឲ្យ​ក្រុមនោះ សម្រេច​បាន​នៅ​គម្រោងការ រឺអាចដោះ​ស្រាយ​បញ្ហា​ចំពោះមុខណាបានយ៉ាងល្អប្រសើរ។

ការលើកទឹកចិត្តសមាជិកក្រុមរបស់អ្នកឲ្យសហការ​គ្នាក្នុងការធ្វើការ​ងារក្រុមតូចៗ ជាជម្រើសដ៏ល្អបំផុត​ដើម្បី​សម្រេច​គោល​ដៅ​ណា​​មួយ។ អាជីវកម្មអ្នកអ្នកនឹងរីក​ចម្រើនបានល្អ នៅពេលដែលដៃគូរសហប្រតិបត្តិការណ៍​របស់អ្នក​ ដើម្បីចាប់ផ្តើម អភិវឌ្ឍន៍ និង ការ​អនុវ​ត្តន៍​គោល​គំនិតថ្មី ដែល​អា​ច​ជួយ​​ក្រុមហ៊ុនរ​បស់អ្នក​រីក​ចំរើនបាន​។ បើអ្នកធ្វើ​ការងា​រណាមួយតែម្នា​ក់​ឯង វាពិតជាពិបាក​ណាស់ថា វានឹងអា​ចធ្វើបា​នគ្រប់ជ្រុងជោយនោះ។​

 

 

អត្ថបទ សហគ្រិនភាព

ប្រភព៖ entrepreneur