៤ ហេតុផល ដែលអ្នកគួរតែធ្វើឲ្យមាន តម្លាភាពនៅកន្លែងការងារ

តើអ្នកជឿ រឺក៏អត់? ១ភាគ៤ នៃនិយោជិកទាំងអស់ មិនមានទំនុចចិត្តទៅលើ និយោជករបស់គេនោះទេ នេះដោយផ្អែកទៅតាម ការស្ទង់មតិរបស់សមាគមផ្លូវចិត្តអាមេរិច ក្នុងឆ្នាំ២០១៤ ទៅលើ និយោជិក​ ១,៥៦២នាក់។ លើសពីនេះការអង្កេតនេះក៏បានរកឃើញថាមាន​តែពាក់កណ្តាលដែលជឿ ​ថៅកែ​របស់​ពួកគេ។


4 Reasons You Need to Embrace Transparency in the Workplace

 

ការខ្វះទំនុកចិត្តវាហាក់ដូចជា ធ្វើឲ្យនិយោជិកគិតថារាល់ការសម្រេចទាំងឡាយគឺ មិនមាន​តម្លាភាពនៅ​កន្លែងធ្វើការ​អញ្ចឹងដែរ។ ភាពជាអ្នកដឹងនាំដែលមានតម្លាភាព គឺជា គន្លឹះក្នុងការ ជំរុញវប្បធម៌នៃការជឿទុកចិត្ត គ្នារ វាងថ្នាក់ដឹកនាំ និងបុគ្គលិករបស់ពួកគេ។បុគ្គលិកដែលត្រូវបានរក្សា​ទុកនៅក្នុងរង្វិលជុំ និងយល់ពីតួនាទី របស់ខ្លួនក្នុងគោលបំណងដ៏សំខាន់ និងគោលដៅរបស់ក្រុមហ៊ុននេះ គឺជាការយល់ដឹងបន្ថែមទៀតទំនងជា ដើម្បីដាក់ការទុកចិត្តរបស់ពួកគេក្នុង និយោជករបស់ពួកគេ។


នេះគឺជា ហេតុផល៤យ៉ាងដែលប្រាប់អ្នកថា ហេតុអ្វី តម្លាភាព និងវប្បធម៌នៃការជឿទុកចិត្តវាមាន​សារៈសំខាន់៖

 

១. ដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរឡើង

បុគ្គលិកជាទូទៅ ពេលគេធ្វើការលាឈប់ពីការងារ ពីក្រុមហ៊ុនណាមួយនោះ គេមិនត្រឹម​តែឈប់​ពីការងារ​គេ​នោះ​ទេ តែ​គេលាឈប់​ពី​ចៅហ្វាយគេផង​ដែរ​។ ជាការពិត តាមការធ្វើការស្ទង់មតិមួយបានបង្ហាញថា ៣៧% នៃ បុគ្គលិក ៣,០០៨នាក់ ដែលបានធ្វើការស្ទង់មតិ ពួគេចាក់ចេញពីការងារ ដោយសារតែ ការយល់​ឃើញ​មិន​ស្រប​គ្នា និងខ្វះការយោគយល់គ្នា រវាង គេ នឹងចៅហ្វាយរបស់គេ។

 

២. ធ្វើឲ្យមានការចុះសម្រុងនឹងគ្នាកាន់តែប្រសើរឡើង

ភាពចុះសម្រុងគ្នាបានល្អរវាងបុគ្គលិក និងបុគ្គលិក វាជាផលល្អមួយដែលក្រុមហ៊ុន សហគ្រាស​ទាំងអស់ចង់បាន ដោយហេតុថា វានឹងធ្វើឲ្យក្រុមហ៊ុនរីកចំរើនបានយ៉ាងរលូន សហសេវិកធ្វើការសហការគ្នាបានល្អ ជួយចូលរួមដោះស្រាយបញ្ហាឲ្យគ្នាទៅវិញទៅមក និង ធ្វើឲ្យលំហូការងារ របស់ក្រុមហ៊ុនធ្វើប្រតិបត្តកាណ៍គ្មានការកកស្ទះ។

 

ការទទួលបានតម្លាភាព ធ្វើអោយបុគ្គលិកទំាំងអស់ មើលទៅលើ​គោលដៅ​រួម​មួយ ហើយនឹង ស្វែងយល់ពីតួនាទី និង ការទទួលខុសត្រូវរបស់គ្នាទៅវិញទៅមក។ បើមានការចុះសម្រុងគ្នាល្អបែបនេះ នោះការយល់ឃើញថា តម្លាភាពគួរត្រូវបានអនុវត្តបានយ៉ាងត្រឹមត្រូវនៅកន្លែងការងារ។

 

៣. ធ្វើឲ្យមានរាល់ដំណោះស្រាយកាន់តែដ៏ល្អប្រសើរ

នៅពេលអ្នកដឹនាំមានតម្លាភាព នោះការដោះស្រាយនៅបញ្ហាផ្សេងៗក៏មានភាពងាយស្រូល និង​បាន​រហ័ស​ផង​ដែរ។ នេះក៏​ដោយ​សារតែ រាល់បញ្ហាទាំងអស់មានភាពបើកទូលាយ ក្រុមហ៊ុនមានភាព​ស្មោះត្រង់​ជា​មួយ​បុគ្គលិក​ ហើយបុគ្គលិក​ក៏អាចជួយដោះស្រាយបញ្ហាទាំងនោះបានដែរ​។

 

៤. ការចូលរួមកាន់តែល្អប្រសើរ

វប្បធម៌មួយដែលផ្តល់តំលៃទៅលើ តម្លាភាព នៅក្នុងកន្លែងការងារ វាជួយធ្វើមានការភ្ជាប់គ្នាល្អនៃបុគ្គលិក។ ជាស្តែង នៅក្នុងការធ្វើអង្កេតមួយ របស់សាកលវិទ្យាល័យហាហ្វត នៅក្នុងឆ្នាំ២០១៣ បានបង្ហាញថា ៧០% នៃការធ្វើអង្កេតទាំងនោះ និយាយថា នៅពេលដែលអ្នកដឹកនាំជាន់ខ្ពស់ធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និង​ការទំនាក់​ទំនង​យុទ្ធសាស្រ្ត​ក្រុមហ៊ុន។ នៅពេលដែលវាក្លាយទៅជាការភ្ជាប់ទំនាក់ទំនងបុគ្គលិក នោះវានឹងជាវិធីដ៏ល្អបំផុត ដើម្បីបង្ហាញពីបញ្ហារបស់ក្រុមហ៊ុនទាំងអស់។ LinkIn CEO, Jeff Weiner បានជំរុញ​ឲ្យស្ថាប័ន បង្កើតនៅតម្លាភាពនៅក្នុងអង្គភាពគ្រប់គ្រង។ ទោះបីជាគាត់ មិនបានចំនាយពេលប្រជុំជាប្រចាំក៏ដោយ អំឡុងពេលដែលគាត់ធ្វើបច្ចុប្បន្នភាពលើបញ្ហារបស់បុគ្គលិកជាមួយនឹងក្រុមហ៊ុន និងស្តាប់យោបល់របស់ពួកគេ។

 

ចុះអ្នកវិញតើអ្នកគិតយ៉ាងណាដែរ? តើអ្វីទៅជាលទ្ធផលជាក់ស្តែងដែលអ្នកបានជួយប្រទះដោយផ្ទាល់នៅកន្លែងធ្វើការរបស់អ្នកទាក់ទាក់ទងនឹងតម្លាភាពនេះ? ជួយចែករំលែកមតិរបស់អ្នកផង?

 

ចុចអាន៖ ៥ គន្លឹះសំខាន់ៗ ជួយជម្រុញភាពជាអ្នកដឹកនាំរបស់អ្នកបាន មិនខ្វល់ថា Style របស់អ្នកបែបណា

 

 

ដកស្រង់ និង ប្រែសម្រួល ចេញពី៖ entrepreneur

អត្ថបទ៖ សហគ្រិនភាព