២១ គន្លឹះជោគជ័យ ជម្រុញ និង លើកទឹកចិត្តសហគ្រិនវ័យក្មេងឲ្យជោគជ័យ

ចង់​ក្លាយ​ជា​មនុស្ស​ជោគ​ជ័យម្នាក់ លោក​អ្នក​​ត្រូវ​​តែ​បើ​ចិត្ត​ឲ្យ​ទូលាយ និង រៀន​ពី​អ្វីៗ​ដែល​នៅ​ជុំវិញ​ខ្លួន​។ ការ​​រៀន រឺ ​យក​បុគ្គ​ល​ណា​​ម្នាក់ ដែល​គេ​បាន​ទទួល​ជោគ​ជ័យ​រួចមក​ហើយ​នោះ ​ម​ក​សិក្សា ​និង ​គំរូ​​ក៏​​រឿង​​មួយ​​ដ៏​​ល្អ​ណាស់​​ដែរ សម្រាប់​ជា​កត្តា ​ជំរុញ និង លោក​​ទឹក​ចិត្ត​ខ្លួន​អ្នក ថា​គេ​ធ្វើ​បាន​លោកអ្នក​ក៏​ធ្វើ​បាន​ដូច​គ្នា​ដែរ។ ការ​ជឿ​លើ​ខ្លួន​ឯង គឺ ពិត​ណាស់ ថា​​ជា​​កំ​លាំង​​​​ដ៏​មហិមាមួយ ដើម្បី​​​សម្រេច​​គោល​បំណង់​​របស់​​​លោក​អ្នក នា​​ថ្ងៃ​​អនា​​គត​។ តែវា ​មិន​មែន​ជា​ការ​ងាយ​ស្រួល ​ប៉ុន្មាន​​នោះ​ទេ នៅ​​ក្នុង​​ការ​​យក​បុគ្គល​​ជោគ​ជ័យ​​ណា​​ម្នាក់​ ជា​​គំរូ​នោះ ដោយ​ហេតុ​ថា​មនុស្ស​តែ​មាន​បុគ្គលិក លក្ខណៈ​មិន​ដូចគ្នា ទាំង​អស់​នោះ​ទេ ហើយ​វិស័យ (Sectors) ​ដែលលោក​​អ្នក​ សម្រេច​ចិត្តថា នឹង​​ចូល​ប្រឡូក​នោះ​ក៏​មិន​ប្រាកដ​ថា ​ដូចគ្នា​នោះ​ដែរ។

 

Steve_Jobs_and_Bill_Gates

 

ពិបាកនឹងរកបុគ្គលណាម្នាក់ជា គំរូណាស់មែនទេ? នេះគឺជា ២១ គន្លឹះជោគជ័យ សម្រាប់ជម្រុញ និង លើក​ទឹក​ចិត្ត​សហគ្រិនវ័យក្មេង ខាងក្រោមនេះអាចជួយអ្នកបានក្នុងការចាប់ផ្តើម៖

 

១. តែងតែប្រគួតប្រជែងនឹងខ្លួនឯង (Challenge yourself)

លោក Richard Branson និយាយថា កត្តា​ជំរុញ​ទឹក​ចិត្ត​ធំ​បំផុត​របស់​គាត់​គឺ នៅ​​តែ​​បន្ត​ធ្វើ​ការ​ប្រគួត​ប្រជែង​នឹង​ខ្លួន​គាត់។ គាត់​ធ្វើ​ឲ្យ​ខ្លួនគាត់​រៀន មិន​ចេះ​ឈប់ (រៀន​ជានិច្ច) គឺ​​គាត់​​រៀន​​ពី​អ្វី​​គ្រប់​​យ៉ាង​នៅ​​ក្បែរ​​ខ្លួន​​គាត់​​ជា​​រាង​រាល់ថ្ងៃ។ ចុះលោកអ្នកវិញ អាចធ្វើបានអត់?

 

២. ធ្វើការដែលអ្នកចូលចិត្ត (Do work you care about)

ការ​ដំណើរ​ការ​អាជីវ​កម្ម​មួយ ពិតជាត្រូវការពេលវេលាយូរ ហើយឧបសគ្គ​ដែល​អ្នកអាច​នឹ​ង​ជួប ក៏​មិន​​តិច​នោះដែរ ភាព​​បរា​​ជ័​យ​ អាចកើតមានគ្រប់ពេល ភាពអស់សង្ឃឹម អស់ជំនឿចិត្ត អាច​កើត​មាន​គ្រប់​ពេល។ លោក Steve Jobs បាន​​​គត់​​សំគាល់​​ថា មធ្យោ​​បាយ​​មួយ​​ដែល​​ធ្វើ​​ឲ្យ​​អ្នក​​ពេញ​ចិត្ត នឹង​ការ​ងារ​របស់​អ្នក គឺ​​ធ្វើ​ការ​​ដែល​​អ្ន​ក​​ពិត​​​ជា​​​ជឿ​ជាក់​លើវា។

 

៣. ហ៊ានប្រថុយ (Take the risk)

យើង​ពិត​ជា​មិន​ដឹង​ថា នឹង​មាន​រឿង​អ្វីកើ​ត​ឡើ​ង​នោះ​ទេ​ ​​បើ​យើ​ង​មិ​ន​ធ្វើ​​វា។​​ លោក Jeff Bezos និ​យាយ​​ថា​ ​គា​ត់​មិ​ន​សោ​ក​ស្តា​យ​ ​នៅ​ពេ​ល​ប​រា​ជ័​យ ​តែ​គា​ត់​នឹ​ង​សោ​ក​ស្តា​យ​ ​នៅ​ពេ​ល​ដែ​ល​​​គា​ត់​​មិ​ន​​បាន​​​ធ្វើ​វា​។

 

៤. ជឿជាក់លើខ្លួនអ្នក (Believe in yourself)

ដូច​ដែល លោក Henry Ford ជា​បុគ្គល​ម្នា​ក់​ដែ​រ​​ល្បី​ល្បា​ញ​បា​ន​និ​យា​ថា​ ​មិ​ន​ថា​អ្ន​ក​គិ​ត​ថា​អ្ន​ក​អា​ច រឺ អ្នក​គិ​ត​ថា​អ្ន​ក​មិន​អាច​ទេ គឺ​អ្ន​កមិន​ខុស​ទេ។ តែ​បើ​អ្ន​ក​ជឿ​ជា​ក់​ថា អ្នក​នឹង​អាច​ទទួ​លបា​នជោ​គជ័​យ ​នោះ​អ្នក នឹង​អា​ច​រក​ម​ធ្យោ​បាយ​ផ្សេង​ៗ ដើ​ម្បីជំ​នះឧ​បស​គ្គទាំង​នោះ​បាន។

 

ចុចអាន៖ ១៥ ចំនុច ចាំបាច់ត្រូវដឹង អំពីការចាប់ផ្តើមអាជីវកម្ម តំបូងៗ

 

៥. មានទស្សនៈវិស័យ (Have a vision)

លោក David Karp ដែល​ជាស្ថា​បនិក និង​ ជា​នាយក​ប្រតិ​បត្តិ(CEO) របស់ Tumblr បាន​​គត់​​សំគាល់​ថា ជា​សហ​គ្រិន​ គឺជា​បុគ្គល​ម្នាក់​ដែល​មាន​ទស្សនៈ​វិស័យ និង ធ្វើ​ឲ្យ ទស្សនៈ​វិស័យ ​(Vision) ក្លាយ​ជា​ការ​ពិត។

 

៦. ស្វែងរកមនុស្សល្អ (Find good people)

រាប់​អាន​ពាល​ អ្នកក្លាយ​ជាពាល រាប់​អាន​បណ្ឌិត និង​ក្លាយ​ជា​បណ្ឌិត (Who you’re with is who you become)។ លោក Reid Hoffman សហ​ស្ថាប​និក របស់ LinkedIn បាន​​គត់​​សំគាល់​​ថា មធ្យោ​បាយ​ដ៏​​លឿន​​បំផុត​ដើម្បី​ផ្លាស់​ប្តូរ​ខ្លួន​អ្នក គឺ ​រាប់​អាន​ជា​មួយ​ម​​នុស្ស​ដែល​អ្នក​ចង់​ក្លាយ​ទៅ​ជា។

 

៧. ប្រឈរមុខទៅនឹងអ្វីដែលអ្នកក្លាច (Face your fears)

ចង់​យក​ឈ្នះ ការ​ភ័យ​ខ្លាច​វា​មិន​មែន​ជារឿង​ងាយ​ទេ ប៉ុន្តែ​ក៏​មិន​មែន​ថា​ទៅ​មិន​រួច​នោះទេ ហើយ​អ្នក​​ត្រូវ​តែ​ធ្វើ​វា​ឲ្យ​បាន។ Arianna Huffington គាត់​ធ្លាប់​បាន​និយាយ​ថា ការ​ជំនះ​ការ​ភ័យខ្លាចដូច ការ​ធ្វើ​លំហាត់​​ប្រាណ​​សាច់​ដុំ​ អញ្ចឹង​​ដែរ អ្នក​កាន់​តែ​ធ្វើ នោះ​អ្នក​កាន់​តែ​ខ្លាំង​ផង​ដែរ។

 

៨. ចាប់ផ្តើមធ្វើវា (Take Action)

នៅ​ក្នុង​លោក​នេះ គឺ​ពោរ​ពេញ​ទៅ​ដោយ​គំនិត​ល្អ ជាច្រើន តែ​វា​អាច​ក្លាយ​ទៅ​ជា​ជោគ​ជ័យបាន ​លុះ​ត្រា​​តែ​លោក​អ្នក យក​វា​ទៅ​អនុ​វ​ត្តន៍។

 

៩. ត្រូវប្រើពេលវេលា (Do the time)

គ្មាន​អ្នក​ណា​ម្នាក់​ចាប់​ផ្តើម ធ្វើ​ភ្លាម​ ជោគ​ជ័យ​ភ្លាម​នោះ​ទេ។ លោក Steve Jobs ធ្លាប់​បាន​និយាយ​ថា “if you look closely, most overnight successes took a long time.” កុំ​ខ្លាច​​ នឹង​​វិនិ​យោគ​​ពេល​វេលា​​របស់​អ្នក ក្នុង​ក្រុមហ៊ុន​របស់​អ្នក​ដើម្បី​ជោគ​ជ័យ​នាថ្ងៃ​អនា​គត។

 

១០. ចេះគ្រប់គ្រងឋាមពលរបស់អ្នក (Manage energy, not time)

ឋាម​ពល​ របស់​លោក​អ្នក​មាន​កំណត់ ដូ​ច្នេះត្រូវ​ចេះ​គ្រប់​គ្រង​វា​ឲ្យបាន​ល្អ ត្រូវ​​ធ្វើ​អ្វី​ដែល​​អ្នក​​គួរ​​ធ្វើ​​ជា​មួយ​​នឹង​​ពេល​​វេលា​​របស់​អ្នក។

 

១១. កសាងក្រុមដ៏ល្អប្រសើរមួយ (Build a great team)

គ្មាន​អ្នក​ណាម្នាក់ ចេះគ្រប់យ៉ាង គ្រប់រឿងនោះទេ ហើយក៏គ្មាន​អ្នក​ណាម្នាក់ អាច​ដំណើរ​ការ​ក្រុម​ហ៊ុន​មួយ ដោយ​មនុស្ស​តែ​ម្នាក់​ឯង​នោះដែរ។ ចាប់​​​ផ្តើ​ម​​​​បង្កើត​​​​ក្រុម​​មួយ​ ដ៏​មានសក្តានុពល និង ឆន្ទៈមុតស្រួច ដើម្បីប្រមាញ់ភាពជោគជ័យរបស់អ្នក ចាប់ពីពេលនេះ។

 

១២. ការជ្រើសរើសមនុស្សឲ្យត្រូវ (Hire character)

ដូច​ជា​ការ​បង្កើត​ក្រុម​ដែរ ត្រូវ​ជ្រើស​រើស​មនុស្ស​ដែល​ មាន​ឆន្ទៈ​ពិត​ប្រាកដ។ ព្រោះ​ថា​អ្នក​អាច បង្រៀន​ពួក​គេ​តែ​លើ​ជំនាញ​តែ​ប៉ុណ្ណោះ តែ​​អ្នក​​មិន​​អាច​​ធ្វើ​​ឲ្យ​​គេ​សាក​​សម្យ​​ទៅ​​នឹ​​ង​​តម្លៃ​របស់​ក្រុម​ហ៊ុន ​របស់​លោកអ្នក​ឡើយ។

 

១៣. ធ្វើផែនការសម្រាប់ការបង្កើនមូលធន (Plan for raising capital)

វា​មិន​​ងាយ​ស្រួលទេ នៅ​​ក្នុង​​ការ​បង្កើនទុន តាមចិត្តចង់របស់អ្នកនោះ។ នៅ​ពេល​ដែល​អ្នក​កំពុង​តែ​ប្រ​តិ​បត្តិការណ៍​អាជី​វកម្មរបស់អ្នកនោះ ដោយហេតុ​ថា នៅ​ពេល​ដែល​អ្នក​ចាប់​ផ្តើម​អាជីវកម្មដំបូង គឺ​​អ្ន​ក​ធ្វើ​ការ​​ប្រមែប្រមួលលុយ សឹងតែអស់ពីខ្លួនទៅហើយ។ ដូច្នេះអ្នក នឹង​មិន​ងាយ​ស្រួល​នៅ​ក្នុ​ង​ការ បង្កើនទុននោះទេ ការធ្វើផែនការទុកជាមុន គឺជារឿងដែលល្អប្រសើរបំផុត។

 

១៤. ស្គាល់គោលដៅរបស់អ្នក (Know your goals)

អ្នក​ចាំ​បាច់​ត្រូវ​តែ កំណត់ និង ស្គាល់​គោល​ដៅ​របស់​ខ្លួ​ន​ឯង​ឲ្យ​ច្បាស់ ត្រូវ​រំលឹកខ្លួនឯង ជា​រៀង​រាល់​ថ្ងៃ ដើ​ម្បី​ធា​នាថា អ្នក​ធ្វើ​ការ​ឆ្ពោះទៅ​កាន់​គោល​ដៅ​ដែល​បាន​កំនត់នោះ។

 

១៥. រៀនពីកំហុសខ្លួនឯង (Learn from mistakes)

សហ​គ្រិន ជា​ច្រើន​បាន និយាយថា កំហុស គឺជា​គ្រូ​ដ៏ល្អបំផុត​សម្រាប់​ពួកគេ។ នៅ​ពេល​ដែល​​អ្នក​រៀន​ពី​កំហុស​របស់​អ្នក​បាន​ច្រើ​នប៉ុណ្ណា នោះ​អ្នក​នឹង​កាន់​តែខិត​ជិត​ភាព​ជោគ​ជ័យ​ប៉ុណ្ណោះដែរ។

 

១៦. ស្គាល់ពីអតិថិជនរបស់អ្នក (Know your customer)

បើ​អ្នក​ស្គាល់អ​តិថិ​ជ​ន​រ​ប​ស់​អ្ន​ក​ច្បា​ស់​ ​អ្ន​ក​នឹ​ង​ដឹ​ង​ថា​គេ​ ជាន​រ​ណា​?​ ​នៅ​ទី​ណា​?​ ត្រូវកា​រ​អ្វី?​ ហើ​យ​នៅ​ពេ​លណា​?​  ​នោះ​អ្ន​កប្រា​ក​ដ​​ជា​ ងា​យស្រូ​ល​នៅ​ក្នុងកា​របំ​ពេញ​ចិត្តអ​តិថិជន​រប​ស់​អ្ន​ក​ជាង​​គូ​រប្រ​គួត​ប្រ​ជែង។

 

១៧. រៀនពីការមិនពេញចិត្តរបស់អតិថិជន​ (Learn from Complaints)

លោក Bill Gates ធ្លាប់​បាននិ​យាយថា​ អតិ​ថិជន​ដែលមិ​នសប្បា​យចិត្ត​នឹង​ក្រុម​ហ៊ុ​ន​អ្ន​ក​បំ​ផុត គឺ​ជា​ប្រភព​ដែ​ល​ល្អ​បំ​ផុ​ត​ស​ម្រា​​ប់អ្ន​ក​ រៀ​ន​។ សូម​ឲ្យអតិ​ថិជ​ន​ដែ​លមិ​ន​សប្បា​យ​ចិ​ត្ត​ បង្រៀនអ្នក ពី​ចំនុច​ខ្វះ​ខាត​របស់លោក​អ្នក។

 

១៨. សួរពីការយល់ឃើញរបស់អតិថិជន (Ask for Customers’ input)

ការ​ធ្វើ​ការ​ស្មាន និង សន្មត់​ពី អ្វី​ដែល​អតិថិជន ចង់​បាន រឺ ត្រូវ​ការ​នោះ មិន​អាច​នាំ​ឲ្យ​អ្នក​ទទួល​បាន​ជោគ​ជ័យ​នោះ​ទេ ។ អ្នក​ត្រូវ​តែសួរ​គេ ជាក់​ស្តែង​ពី​អ្វីដែល​គេ​ត្រូវ​ការ រឺ ចង់បាន ហើយ​ ចូរ​ស្តាប់​ដោយ​​យក​ចិត្ត​ទុក​ដាក់​ពី​អ្វី​ដែល​គេ​ត្រូវ​ការ។

 

១៩. ចេះចាយលុយ (Spend wisely)

ចាយ​លុយ​ងាយ​ណាស់ គ្មានអ្វីដែលពិបាកទេ តែ​បើ​អ្នកចាយ​វា​ខ្ជះ​ខ្ជាយ​នោះ ទុន​​របស់​​អ្នក​​ទោះ​​បី​ច្រើន​​ប៉ុណ្ណា ក៏​មិន​ប្រាកដ​ថា​គ្រប់​គ្រាន់​តែ។ ដូច្នេះ​នៅ​ពេល​​ដែល​​អ្នក​ចាយ​​លុយ​​នៅ​​ក្នុង​​ប្រតិ​បត្តិ​ការ​ណ៍​​​អា​ជីវ​កម្ម របស់​លោកអ្នក អ្នក​ត្រូវ​តែ​ចេះចាយ​វាយ​ដោយ​ឆ្លាត​វៃ។

 

២០. យល់ពីវិស្ស័យដែលអ្នកចូលប្រឡូក (Understand your industry)

សហ​ស្ថាប​និក​នៃ ក្រុម​ហ៊ុន Zappos លោក Tony Hsieh កុំ​ប្រឡូក​ នឹង​អាជី​វកម្ម ដែល​​​លោក​អ្នក​​មិន​​យល់​​ (គ្មាន​ជំនាញ) ពី​វា ទោះបី​ជា​ លោក​អ្នក​មើល​ឃើញថា អ្នក​ផ្សេងទៀត រក​បាន​លុយ​ (ជោគជ័យ) យ៉ាង​ច្រើន​ក្រាស់​ក្រែល​​ក៏​ដោយ។ យល់​ច្បាស់​ពី អ្វី​ដែល​អ្នក ចូល​ប្រឡូក គឺ​ជា​គន្លឹះ​ឈាន​ទៅ​រក​ភាព​ជោគ​ជ័យ​ពិត​ប្រាកដ។

 

២១. ផ្តល់ជូនឲ្យច្រើនជាអតិថិជនរំពឹងទុក (Deliver more than expected)

ការ​ធ្វើ​ម៉ា​ឃីត​ធីង(Marketing) គឺ​បង្កើត​ក្តី​រំពឹង​ទុកទៅឲ្យ​អតិថិ​ជន ហើយ​ផ្តល់​ជូន​គេនូវអ្វីដែល​គេ​បាន​​រំពឹង​ទុក រឺ បាន​ប្រហាក់​ប្រហែល​ទៅ​នឹង​អ្វីដែល​អតិថិជន​រំពឹង​ទុក។ ចុះ​បើ​អ្នក ផ្តល់​ជូន​នូវ​អ្វី ដែល​​លើស​ពី​ការ​រំពឹង​ទុក​របស់​អតិថិជន​វិញ​នោះ តើ​វា​មិន​ល្អ​ទេ រឺ?

 

ដើម្បី​ក្លាយ​ជា សហគ្រិន​ម្នាក់​ដ៏​ជោគជ័យ គឺ​ពិត​ជា​មិ​​នងាយ​ស្រួល​នោះ​ទេ គឺ​ត្រូវ​ចំនាយ​ពេល​វេលា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ជា​ច្រើន។ គន្លឹះទាំង​ ២១ ខាង​លើ​នេះ គឺ​​ទទួល​​បាន​​មក​​ពី​​សហ​គ្រិន​ដែល​ពួក​គេ បាន​ទទួល​ភាព​ជោគ​ជ័យ រួច​មក​ហើយ យើងសង្ឃឹម​យ៉ាង​មុតមាំ ថាអត្ថបទនេះ នឹង​អាច​ផ្នែក​មួយ ជួយ​​អ្នក​​ឲ្យ​​កាន់​​តែ​​ខិត​​ទៅ​​រក​ភាព​ជោគជ័យ។  យើងចូលចិត្តការពិក្សាគ្នា បើ​លោក​អ្នក​មាន​គំនិត​អ្វី​បន្ថែម​លើនេះសូម ជួយ​​បញ្ចេញមតិក្នុងប្រអប់ Comment ខាងក្រោមនេះ។

 

 

អត្ថបទទាក់ទង៖ ៦ អាថ៌​កំ​បាំង នៃ មេដឹកនាំក្រុមហ៊ុន ​ដែល​ទទួល​បាន​ជោគ​ជ័យ​ដ៏​មហិមា ក្នុងអាជីវកម្ម

 

អត្ថបទ៖​ សហគ្រិនភាព

Author Copyrights