១៥ ចំនុច ចាំបាច់ត្រូវដឹង អំពីការចាប់ផ្តើមអាជីវកម្ម តំបូងៗ (Young Business Owner)

ការចាប់ផ្តើមធ្វើអាជីវកម្ម (Starting a business) ពិតជារឿងរំភើបចិត្តណាស់ ព្រោះថាយើងចង់សម្រេចក្តីស្រមៃរបស់យើងដោយដៃរបស់យើងផ្ទាល់ តែជាមួយគ្នានោះដែរ វាក៏ជារឿងគួរឲ្យខ្លាចផងដែរ។

 

លោក Brandon Turner បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា ការចាប់ផ្តើមធ្វើអាជីវកម្ម ដំបូងរបស់គាត់ វាគឺដូចជាបើករថយន្តឆ្លងកាត់អ័ព្រដ៏ក្រាស់ គឺគាត់អាចត្រឹមតែមើលឃើញ ពីរ បី ជំហ៊ានខាងមុខតែប៉ុណ្ណោះ។ គាត់មិនដឹងថា តើមានអ្វីនឹងកើតឡើងទេ រហូតដល់វានៅទល់មុខរបស់លោក។ តែយ៉ាងណាក៏ដោយ ក្នុងនាមជាសហគ្រិនម្នាក់ ត្រូវតែព្យាយាមមើល និងដៅទិសដៅឲ្យបានច្បាស់ ទោះបីជាវា មានអ័ព្រក៏ដោយ។

 

Young Business owner

 

គាត់បន្ថែមទៀតថា ឆ្លងកាត់តាមបទពិសោធន៍ និង ការជូបប្រទះជាក់ស្តែងមក គាត់បានរៀនចេះ ហើយបាន កត់ចំណាំទុក និង ចែករំលែកដល់ មិត្តអ្នកអានថ្ងៃនេះ ដើម្បីទុកជាបទពិសោធន៍ និង ជាគោលគំនិតខ្លះសម្រាប់អ្នកចង់ធ្វើអាជីវកម្មវ័យក្មេង ត្រូវដឹងពេលចាប់ផ្តើមអាជីវកម្មដំបូង។

 

រឿង ១៥ យ៉ាងសម្រាប់អ្នកចង់ធ្វើអាជីវកម្មវ័យក្មេង ត្រូវដឹងពេលចាប់ផ្តើមអាជីវកម្មដំបូងនោះ មានដូចជា៖

 

  1. កុំផ្តេកផ្លួលជឿ ទៅលើទិន្នន័យពេក៖ ពិតណាស់ទិន្នន័យ គឺជាមូលដ្ឋានគ្រឹះ នៅក្នុងការវិភាគ ទិន្នន័យជាតួលេខ រឺក៏វិភាគពីសេដ្ឋកិច្ចជាដើម តែសម្រាប់អ្នកធ្វើអាជីវកម្ម ពេលខ្លះយើងត្រូវមើល ពីស្ថានភាពប្រែប្រួលជាក់ស្តែង ដើម្បីធ្វើការសម្រេចចិត្តនឹងរៀបចំយុទ្ធសាស្ត្រឲ្យបានសមស្រប គឺវាប្រសើរជាង។

 

  1. ធ្វើអ្វីដែលអ្នកចូលចិត្ត៖ អ្នកត្រូវធ្វើអ្វី រឹចាប់ផ្តើមអាជីវកម្ម ជាប្រភេទ អាជីវកម្មដែលលោកអ្នក ចូលចិត្ត ហើយដែលលោក អ្នកចង់ធ្វើវា ឲ្យបានសម្រេច និង ចង់ឃើញ ផ្លែផ្កា របស់វា ចេញពីសា្នដៃផ្ទាល់របស់អ្នក ដោយមិនផ្តោតទៅលើលុយជាសំខាន់នោះទេ ព្រោះថាអ្នកអាចនឹង លែងចង់ធ្វើបន្ត រឺបោះបង់វាចោល នៅពេលជូបប្រទះនឹងឧបសគ្គ បន្តិចបន្តួច។

 

  1. អ្នកមិនចេះគ្រប់រឿងនោះទេ៖ ជាការពិតណាស់ អ្នកប្រហែលជាមិនអាចចេះ គ្រប់យ៉ាងនោះទេ នៅពេលដែលអ្នកចាប់ផ្តើមដំបូង។ លោក Brandon Turner គាត់និយាយថា នៅពេលដែលគាត់ចាប់ផ្តើមធ្វើអាជីវកម្មដំបូង នៅលើវិស័យអចលទ្រព្យនោះ គាត់មិនទាន់យល់ច្បាស់ នឹងចេះដឹងច្រើនលើវិស័យនេះ ទាក់ទងទៅនឹងការទិញ លក់ នៅឡើយទេ ប៉ុន្តែនៅពេលនេះគាត់អាចធ្វើបាន។ ចុះអ្នកវិញហេតុអ្វីមិនបាន?

 

  1. ធ្វើវាឲ្យចប់ចុងចប់ដើម៖ សឹងតែគ្រប់សហគ្រិនទាំងអស់ ក៏ដូចជា មនុស្សទូទៅផងដែរ គឺចូលចិត្តចាប់ផ្តើមធ្វើ ជាងការចូលចិត្តធ្វើវា ឲ្យវាចប់ចុងចប់ដើមនោះទេ។ ពាក្យមួយផ្សេងទៀត ប្រសិនបើអ្នក ជាសហគ្រិនល្អម្នាក់ អ្នកនឹងមានគំនិតល្អៗ ជាច្រើនចង់ធ្វើវា តែគ្រាន់ថា តើមួយណា លោកអ្នកចង់ធ្វើវាមុនតែប៉ុណ្ណោះ។ បើអ្នកចេះតែចាប់ផ្តើម តែមិនចេះធ្វើវាឲ្យចប់ចុងចប់ដើមនោះ ចុងក្រោយ អ្នកនឹងមិនបានសម្រេចអ្វីជាធំដុំនោះទេ។

 

  1. កុំចាប់ដៃគូ ជាមួយនរណាម្នាក់ ដោយសារតែគេចេះតែយល់ព្រម៖ ការចាប់ដៃគូជាមួយ អ្នកណា ម្នាក់ គឺដើម្បីធ្វើឲ្យអ្នកកាន់តែខ្លាំងឡើង។ ការចាប់ដៃគូខុសអាចធ្វើឲ្យអ្នក កាន់តែខ្សោយទៅវិញទេ។ ដូច្នេះការចាប់ដៃគូ ត្រូវតែធ្វើការពិនិត្យពិច័យឲ្យបានច្បាស់ ថាតើគេមានចំនុច ខ្លាំងអ្វីដែល អាចជួយអោយអាជីវកម្ម លោកអ្នករីកចម្រើន ទៅមុខបាន។

 

  1. អ្នកអាចនឹង ទាល់តម្រិះក្នុងការគ្រប់គ្រងមនុស្ស៖ វាមិនមែនជារឿងមួយ ដ៏ចំឡែកនោះទេ ព្រោះថា អ្នកជាមនុស្ស តែលោកអ្នក ត្រូវធ្វើឲ្យអស់ពី សមត្ថភាពសិន បន្ទាប់មក ចាំរកអ្នកជួយ ដូចជាជួលជំនួយការម្នាក់សិនជាដើម ទោះបីជាចំណាយថ្លៃបន្តិចក៏ដោយ ព្រោះថា វានឹងអាចផ្តល់ឲ្យអ្នក នូវការហ្វឹកហាក់ បណ្តុះបណ្តាលដ៏ល្អបំផុតសម្រាប់អ្នកក្នុងការគ្រប់គ្រង។

 

  1. បណ្តាញទំនាក់ទំនងសង្គម មិនប្រាកដថា សំខាន់នោះទេ៖ ជាការពិតណាស់ បណ្តាញទំនាក់ទំនងសង្គមវា ពិតជាមានផលប្រយោជន៍ច្រើនមែន តែក៏មិនមែថាយើងត្រូវចំណាយពេលលើវា តែមួយមុខ និង គ្រប់ពេលនោះដែរ។ ត្រូវចេះប្រើប្រាស់វាក្នុងកាលៈទេសៈមួយដ៏សមស្រប។

 

  1. ឈប់ចំណាយពេលទៅលើការ រចនា Business cards, Logos, Business plans និង សម្ភារៈការិយាល័យផ្សេងៗទៀតជាដើម វាពិតជាមានផលប្រយោជន៍ខ្លះដែរ តែកុំចំណាយពេល លើវា រហូតធ្វើឲ្យអ្នកក្លាយជាមនុស្សរវល់ដោយសារតែរឿងទាំងនេះឲ្យសោះ។

 

  1. វាមិនថ្វីទេការខាតបង់នោះ (កុំគិតមមៃតែពីខ្លាចរអែងពេក)៖ អ្នកត្រូវតែហ៊ានប្រថុយខ្លះ កុំចេះតែខ្លាចរអែងអី ទីណាក៏មានហានិភ័យដែរ សូម្បីតែអ្នកធ្វើដំណើរ ទៅ/មក ធ្វើការរាល់ថ្ងៃក៏ដោយ។

 

  1. កុំឆាប់ឈប់ពីការងារពេក៖ ត្រូវហើយអ្នក មានពេលច្រើននៅក្នុងការ ចាប់ផ្តើមនឹងពង្រីកអាជីវកម្មរបស់អ្នក។ អ្នកគ្រាន់តែចំនាយពេលខ្លះដើម្បីចាប់ផ្តើមវាបន្តើរៗ តែកុំក្លាចរអែងនឹងលាឈប់ពីការងារបច្ចុប្បន្ន បើអ្នកប្រាកដថា អ្នកអាចគ្រប់គ្រងអាជីវកម្មរបស់អ្នកបាន។

 

សូមអានបន្ថែម៖ ៧ មេរៀន ពីសហគ្រិននៅបន្តធ្វើការងារឲ្យគេ ខណៈពេលដែលគាត់កំពុងតែចាប់ផ្តើមអាជីវកម្ម

 

  1. ធ្វើផ្តោតទៅលើការងារដែលបានលុយច្រើនជាង គេមុន៖ ក្នុងនាមជាសហគ្រិនម្នាក់អ្នកមាន ការងារច្រើនដែលត្រូវធ្វើ ដូច្នេះអ្នកត្រូវ ដាក់ការងារណាមួយ ជាអទិភាព និងការងារផ្សេងៗ តាមលំដាប់លំដោយ គឺដើម្បីចំណេញពេលវេលា អ្នកអាចបានចំនូលច្រើន។

 

  1. ប្រពន្ធ/ប្តី និងកូនរបស់អ្នកសំខាន់ជាងគេបំផុត សូមកុំបំភ្លេចគ្រួសាររបស់អ្នកឲ្យសោះ ទោះបីជាអ្នករវល់យ៉ាងណាក៏ដោយ សុភមង្គលគឺសំខាន់ជាងលុយ។

 

  1. ត្រូវព្យាយាមអានឲ្យបានច្រើន៖ ការអានគឺពិតជាមានផលប្រយោជន៍ណាស់ ដើម្បីពង្រីកចំនេះដឹង ការគិត របស់អ្នក ដូចជាសៀវភៅ ដែលជម្រុញលើកទឹកចិត្ត សៀវភៅផ្នែកអាជីវកម្ម ជោគជ័យជាដើម។ តែបើគ្មានពេលអាន អ្នកអាចស្វែងរក ឯកសារជាសម្លេងផ្សេងៗផងដែរ។

 

  1. ត្រូវភ្ញាក់ពីព្រលឹម៖ ការភ្ញាក់ពីព្រលឹម វានឹងជួយអ្នកឲ្យធ្វើបានការងារច្រើន ដូច្នេះអ្នកគូរតែភ្ញាក់ពីព្រលឹម ដើម្បីធ្វើការហាត់ប្រាណបន្តិចដើម្បី ឲ្យមានសុខភាពរឹងមាំ រូចចាប់ផ្តើមធ្វើការ។

 

  1. កុំបារម្ភពីលុយកើន៖ រឿងមួយដែលអ្នកត្រូវផ្តោតគឺ ត្រូវធ្វើឲ្យអាជីវកម្មរបស់អ្នករឹងមាំ និង រីកចម្រើនជាលំដាប់ រឿងប្រាក់ចំណេញគឺជារឿងក្រោយប៉ុណ្ណោះ។

 

ចំពោះអត្ថបទខាងលើ តើអ្នកយល់ឃើញយ៉ាងណាដែរ រឺក៏មានចំនុចណាអ្នកចង់បន្ថែមដែរ រឺទេ? អ្នកអាចជួយចែករំលែកពីមតិរបស់អ្នកផង។ ជាចុងក្រោយបើអ្នកគិតថា អត្ថបទនេះមានប្រយោជន៍ ខ្លះដល់មិត្តភក្ត រឺក្រុមគ្រូសាររបស់អ្នក សូមជួយចែករំលែកបន្តផង។ ការចំណាយពេលអាន និង គិត ដល់រឿង បន្តិបន្តួចអាចជួយដល់ការផ្លាស់ប្តូរជីវិតរបស់អ្នកបាន។

 

 

អត្ថបទទាក់ទង៖ ១០ ទំលាប់អាក្រក់ អ្នកត្រូវតែបំបាត់ចោល មុនពេលក្លាយជាសហគ្រិន

 

អត្ថបទ សហគ្រិន

ប្រភព៖ entrepreneur