១១ យ៉ាង ងាយៗបុគ្គលជោគជ័យ តែងតែធ្វើមុន​ពេល​ចូល​គេង ដែល​ជួយ​ឲ្យ​គេ​កាន់​តែ​ជោគជ័យ

ទង្វើរ រឺ សកម្មភាព ដែលធ្វើមុនពេលចូលគេង វាអាចមានឥទ្ធិពលយ៉ាងខ្លាំងដល់ អារម្មណ៍ កម្រិតនៃថាមពលរបស់អ្នក នៅថ្ងៃបន្ទាប់។ បុគ្គលដែលជោគជ័យ គេយល់ច្បាស់ណាស់ថា ភាពជោគជ័យរបស់គេ ចាប់ផ្តើម ហើយនឹងអាចបាត់បង់វិញ គឺទាក់ទងទៅនឹង សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់គេ ដោយរឿងទាំងនេះ គឺពិតជា​មិនអាចកាត់ផ្តាច់ពី ការទទួលទានដំណេកបានគ្រប់គ្រាន់នោះទេ។

 

ខាងក្រោមនេះ គឺជាអ្វីដែល បុគ្គលជោគជ័យទាំងនោះ ធ្វើបានយ៉ាងត្រឹមត្រូវ មុនពេលចូលគេង៖

 

១. ការអានមុនពេលចូលគេង

 

Sleeping-Bill-Gates

 

អ្នកជំនាញ បានយល់ស្របថា ការអានពិតមានសារៈសំខាន់ណាស់ សម្រាប់មនុស្សជោគជ័យ ដែលគេតែងតែធ្វើ ចុងក្រោយបំផុតមុនពេលចូលដំណេក។ មានដូចជា លោកប្រធានាធិបតី Barack Obama ហើយនិងលោក Bill Gates ជាដើម ដែលពួកគាត់ត្រូវបានគេទទួលស្គាល់ថា បានអានយ៉ាងហោចណាស់ កន្លះម៉ោងមុនពេលចូលដំណេក។

 

២. ឈប់គិតទាក់ទងនឹងរឿងការងារ

 

2

 

មនុស្សដែលជោគជ័យ គេធ្វើការងារគ្រប់បែបយ៉ាង តែគេមិនធ្វើការចាត់ចែងពេលវេលា បានល្អ មុន​ពេល​ចូល​​ដំណេក​។ មុនពេលចូលដំណេក ពួកគេមិន មើលអ៊ីមែល (Email)និងព្យាយាមធ្វើឲ្យខ្លួនគេ ចាក​ចេញ រឺ​ទុក​ការងារ រឺក៏​បញ្ហា​ទាំង​អស់​ដែលទាក់ទងនឹងការងារមួយឡែក។ ការសិក្សាថ្មី មួយបាន​រកឃើញថា បើសិនជាលោកអ្នក មិនអាចបែងចែក ពេលចូលដំណេក រឺការងារ​ឲ្យបានច្បាស់នោះ អ្នកនឹងមិនអាចសម្រាកបាននោះទេ ទោះបីជាអ្នកបិទភ្នែកហើយក៏ដោយ។ លោក Michael Woodward ជាបណ្ឌិត ផ្នែកចិត្តសាស្ត្រ និង ជាអ្នកនិពន្ធសៀវភៅមានឈ្មោះថា “ The YOU Plan” ក៏បាន​យល់ស្របដូចគ្នាដែរ។

 

៣. ពួកគេធ្វើកត់ត្រាទុក រឿងដែលត្រូវធ្វើនៅថ្ងៃស្អែក

 

3

ការធ្វើផែនការសម្រាប់ថ្ងៃស្អែក គឺជារឿងមួយដែលចាំបាច់បំផុតសម្រាប់មនុស្សជោគជ័យ ដែល​វា​បាន​ជួយជាច្រើនដល់ផលិតភាពការងារ ដូចជា ដឹងច្បាស់ថាខ្លួនឯង នឹងធ្វើអ្វីនៅពេលដល់​កន្លែង​ធ្វើការ​ភ្លាម ហើយរឿងអ្វីដែលត្រូវធ្វើបន្ទាប់ និយាយឲ្យខ្លី គឺអាចបង្កើនផលិតភាព នៃ​ការងារ​ខ្ពស់​ជាង​ធម្មតា​។ ហើយការធ្វើចិត្តឲ្យស្រលៈ សម្រាប់រាត្រីដ៏ស្រស់ត្រកាល គឺជាអ្វីដែលមិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សជោគជ័យ​។ លោក Kerr បាននិយាយដូច្នេះ។

 

៤.ការប្រើប្រាស់ពេលវេលានៅជាមួយគ្រូសារ

 

មនុស្សដែលជោគជ័យពិតប្រាកដម្នាក់ ទាល់តែគេជោគជ័យទាំង គ្រួសារ និងការងារ។ លុយពិត​ជា​ចំនែក​មួយដ៏សំខាន់នៃសុភមង្គលនៃគ្រួសារ តែវាមិនមែនទាំងស្រុងនោះទេ ការចំនាយពេលវេលា នៅជាមួយគ្រួសារ ដូចជា ការជជែក​លេង ជាមួយប្តីរឺប្រពន្ធ និយាយ រឺក៏ប្រឡែងលេងជាមួយកូន រឺ​ក៏​លេង​ជាមួយឆ្កែ រឺ​សត្វ​ចញ្ចឹម​របស់​អ្នកជាដើម វានឹងធ្វើឲ្យគ្រួសាររបស់អ្នក មានភាពកក់ក្តៅ។ ហើយ​បើ​យើង  គ្រាន់តែស្រម័យទៅ ក៏មានអារម្មណ៍ថា វា​មាន​សុភ​មង្គល​​ដែរ។ រឿង​ដ៏សាមញ្ញ​ទាំង​អស់​នេះ ពិតជា​មិនគួរមើល​រំលងឡើង សម្រាប់​អ្នក​ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​ជោគ​ជ័យ​ម្នាក់​នោះ​។

 

4

 

៥.ការរូមភេទមុនចូលដំណេក

 

មានការស្រាវ​ជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​រួម​ភេទ​ពិត​ជា​មាន​ផល​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​សុខភាព​​ ដូចជា ពង្រឹងទំនាក់ទំនងរវាងដៃគូរទាំងពីរ កាន់តែផ្អែមល្អែម និងស្និទស្តាល កាត់បន្ថត​ភាពតានតឹងនិងភាពតប់ប្រមល់ ផ្សេងៗ (Reduce Stress) រូមទាំងផលវិជ្ជមានជាច្រើនទៀត ទាក់ទង​ទៅនឹងរឿងនេះ។ ហេតុផលនេះហើយ ដែលបុគ្គលដែលជោគជ័យ​មិនមើលរំលងរឿងនេះ។

 

5

 

៦. ដើរលំហែរបន្តិច យកខ្យល់អាកាស

 

លោក Joel Gascoigne សហស្ថាបនិក និង ជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Buffer ចំនាយ​ពេល​ប្រហែល​ជា ២០នាទី ដើរស្រូបយកខ្យល់អាកាសមុនពេលចូលដំណេក។ គាត់បាន​និយាយថា ខ្យល់​បក់​រំភើយៗ បាន​ធ្វើឲ្យ​គាត់​ដក​ដង្ហើម​បាន​ធូរ​ក្នុងខ្លួន និងធ្វើឲ្យគាត់មានអារម្មណ៍ថា ធូរ​ស្បើយ​ពីការ​ងារ ពេល​ថ្ងៃ ធ្វើឲ្យការគិតរបស់គាត់កាន់តែ ល្អជាងមុន ក្នុងការប្រគួតប្រជែង។

 

6

 

៧. ពួកគេធ្វើការសរុបការងារដែលធ្វើបានល្អនៅថ្ងៃនេះ

 

លោក Kerr បាននិយាយថា មនុស្សជោគជ័យ​ជាច្រើន គេតែងចំនាយពេលមុនពេលចូលដំណេក ដើម្បី​រកនឹកវិញ រឺក៏រំលឹកឡើងវិញ នូវអ្វីដែលគេបានធ្វើល្អ (Well done) បីនៅថ្ងៃនេះ រួច​ហើយ​កត់​ត្រា​វា​ទុក និង សរសេរទុកនូវរឿងបីយ៉ាងដែលគេចង់ឲ្យសម្រេចនៅថ្ងៃស្អែក។ ការធ្វើបែបនេះ គឺដើម្បីឲ្យ​គេដឹងខ្លួនថា គេបានធ្វើបានអ្វីល្អខ្លះ សម្រេចបានផ្លែផ្កាអ្វីខ្លះនៅថ្ងៃនេះ ហើយត្រូវរីករាយ និងត្រេកល្អ ជាមួយនឹងវា ចំពោះរឿងដែលមិនទាន់បានសម្រេច គេត្រូវរៀបចំវា សម្រាប់​ធ្វើ​ឲ្យ​សម្រេច​នៅ​ថ្ងៃ​ស្អែក​។​ ជាងនេះគេតែចំនាយពេលមួយ ស្របកតូច ដើម្បីសញ្ជឹងគិតពីសមតិផលថ្ងៃនេះ បំលែងវាឲ្យវាទៅ ជាការគិតជាវិជ្ជមាន និងស្នាមញញឹមមុនបេលចូលដំណេក (ការគិតជាវិជ្ជមាន)។

 

7

 

៨. ធ្វើការស្រមៃពីរូបភាពជោគជ័យនៅថ្ងៃស្អែក

 

មានមនុស្សជោគជ័យជាច្រើន ចំនាយពេលប៉ុន្មាននាទី មុនពេលចូលដំណេក ធ្វើការស្រម័យដល់​ការជោគជ័យ រឺសមតិផលដែលនឹងទទួលបាននៅថ្ងៃស្អែក។ ការគិចជាវិជ្ជមានបែបនេះ ធ្វើ​គេ​អាច​ចូល​​ដំណេកជាមួយនឹង ភាពធូរស្បើយក្នុងចិត្ត គិតតែពីអ្វីវិជ្ជមាន២ និង ធ្វើ​ឲ្យ​គេ​ចូល​ដំណេក​ជាមួយ​នឹង ស្មាមញញឹម ដែលជាមូលហេតុមួយធ្វើឲ្យគេសុបិន្តល្អ គេលក់បានស្កប់ស្គល់ ពេលក្រោកឡើង​នឹងធ្វើឲ្យខ្លួនស្រឡះ។

 

8

 

៩.ការធ្វើសមាធិ

 

លោក Dale Kurow ជាគ្រូបង្វឹកម្នាក់នៅ ក្នុងសាលា New York បាននិយាយថា មនុស្ស​ដែល​ជោគ​ជ័យ​ជាច្រើន គេតែងតែប្រើពេលប្រហែល ១០ នាទី មុនពេលចូលដំណេក ដើម្បី​ធ្វើសមាធិ។ លោក​បន្ថែម​ទៀត​ថា ការធ្វើបែបនេះ ពិតជាមានផលប្រយោជន៍ណាស់ ដែលវាអាចជួយធ្វើឲ្យខ្លួនប្រាណ និងខួរក្បាល​របស់អ្នកបានលំហែ និងធ្វើឲ្យចិត្តស្ងប់ផងដែរ។

 

9

 

១០. ពួកគេកំណត់ម៉ោងក្រោកនៅថ្ងៃស្អែក

 

សម្រាប់មនុស្សជោគជ័យកំពូលៗ ពេលវេលារបស់គាត់ពិតជាសំខាន់ណាស់ ដូចជាលោក Bill Gates អាចរកចំនូលបានប្រហែល ៣៨៥,៨ ដុល្លា ក្នុងមួយវិនាទី នេះបើតាម គេហទំព័រ Quora.com ដូច្នេះ​គ្រប់​វិនាទីរបស់គាត់សុទ្ធតែសំខាន់ណាស់។ បើតាមសុភាពសិត ខ្មែរក៏បាន និយាយដែរថា «ពេល​វេលា ជាមាសប្រាក់» គឺចង់សំដៅទៅលើ​ការប្រកមការងារ ធ្វើច្រើនបាន បានផលតបមកវិញ ក៏​ច្រើន​ដូចគ្នា​ដែរ។  មធ្យោបាយមួយដើម្បីធ្វើឲ្យ អ្នកក្រោកមកពីព្រលឹមនោះ គឺ​ការ​​កំណត់​ខ្លួន​ឯង​ឲ្យ​ច្បាស់​ថា​ត្រូវ​ក្រោក​ម៉ោង​ប៉ុន្មាន រួចហើយកំណត់ម៉ោងរោរ ជាដើម។

 

10

 

១១. ការធ្វើអនាម័យ

 

11

 

«​អនាម័យ នាំមកនូវខុសភាព» ពាក្យអ្នកតែងតែលឺ ហើយក៏យល់ស្របផងដែរ។ សុខ​ភាព​ពិត​ជា​ សំខាន់ណាស់ មិនអ្នកជាបុគ្គលសាមញ្ញធម្មតា រឺជាមនុស្សជោគជ័យប៉ុណ្ណាទេ គ្មានខុសភាព គឺ​ ដូច​គ្មាន​អ្វី​ទាំង​អស់។ បុគ្គលដែលជោគ​ជ័យៗ ក៏គេយល់ដឹងពីរឿងនេះផង។ ស្ថាប័នស្រាវជ្រាវមួយ មានឈ្មោះថា The National Sleep Foundation បានផ្តល់អនុសាស ឲ្យ​ធ្វើ​អនាម័យ​មុន​ពេល​ចូល​ដំណេក​ផងដែរ។

 

 

អត្ថបទ៖ សហគ្រិន, គន្លឺះការងារ