១០ ទំលាប់ ធ្វើ​ជា​ប្រ​ចាំ​ថ្ងៃ ធ្វើ​ឲ្យ​អ្នក​អាច​ក្លាយ​ជា​មហា​សេដ្ឋី​​ដោយ​មិន​ដឹងខ្លួន

គ្មានទេអ្នកដែល ទទួលបាន​ជោគ​ជ័យ ដោយ​គ្មាន​​ការលះបង់នោះទេ គ្រាន់តែថា ស្ថិតក្នុងកំរិតណាមួយ ច្រើន រឺក៏ តិចប៉ុណ្នឹងឯង។ មនុស្សដែលហ៊ាន រឺ ស្ម័គ្រចិត្តលះបង់ ផលប្រយោជន៍ រឺ ការសប្បាយរីករាយរយៈពេលខ្លី ដើម្បីសម្រេចគោលបំណងធំរបស់គេ គឺជាមនុស្សដែលឆ្លាតវៃបំផុត។

 

10-daily-habits-help-you-abillion-feat

 

ទំលាប់ តិច​តួច​ខ្លះ​ជា​ប្រចាំ​ថ្ងៃ​របស់​យើង អាច​ផ្លាស់​ប្តូរ​ទិស​ដៅ នៃ​ជីវិត​របស់​យើង​បាន។ ខណៈពេល​ដែល​មនុស្ស​ខ្លះ មាន​ទំលាប់​គួរ​អោយ​អាណិត ដូច​ជា មនុស្ស​ចូល​ចិត្ត និយាយអេច​អូច​ដើម​គេ ជា​ដើម ហើយ​អ្នក​ខ្លះ​ទៀត គេ​បែរ​ជា​និយាយ​សរ​សើរ​ពី​អ្នក​ជុំវិញ​ខ្លួន​របស់គេទៅវិញ​។ វាមិនជា បញ្ហានោះទេថា អ្នក​ជានរ​ណា? ជាតិ​សាសន៍​អ្វី? រឺមកពី​ណានោះទេ? សំខាន់​គឺ ទំលាប់ល្អ​របស់អ្នក នឹងធ្វើឲ្យអ្នក ក្លាយទៅជាអ្វី ដែលអ្នកចង់នោះ។ ងាយម្លេះ! បើខ្ញុំចង់ធ្វើជា​មហា​សេដ្ឋី​បានដែរ រឺ? ហើយទំលាប់អ្វីខ្លះទៅ អាចឲ្យខ្ញុំក្លាយជាសេដ្ឋីបាននោះ?

 

តែកុំទាន់អាលចង់ដឹង ទំលាប់ទាំងអស់នោះសិន! តែត្រូវសួរខ្លួនឯងថា «តើអ្វីទៅជាទំលាប់ប្រចាំថ្ងៃរបស់អ្នក?» «តើម៉ោងប៉ុន្មានរាល់ព្រឹកអ្នកភ្ញាក់ពីដំណេក?» «​តើអ្នក​បានធ្វើអ្វីខ្លះ នៅពេលអ្នកក្រោករាល់ព្រឹកនោះ?» សំនួរទាំងនេះ ត្រូវបាន​មហាសេដ្ឋី​ជាច្រើន ពួកគេធ្លាប់ប្រើវា ដើម្បីសួរខ្លួន​ឯង នៅពេលដែលគេចង់ធ្វើដំណើរទៅកាន់មាគ៌ាជោគជ័យរបស់គេនោះ។

 

នេះជាទំលាប់ទាំង ១០ ដែលវានឹងធ្វើឲ្យអ្នកក្លាយជាសេដ្ឋី៖

 

១. រៀន

 

10-daily-habits-help-you-abillion-1

 

ជាបឋម ហើយក៏ជាការចាប់បំបូងដែរ អ្នកមិនគូធ្វើអ្វីមួយដោយមិនបានសិក្សាពីវានោះទេ ការរៀន​សូត្រ​អាច​ស្តែង​ចេញ​ ក្នុង​រូបភាព​ច្រើន​ទំរង់ គឺ​មិន​មែន​ទាល់តែ​ទៅ សាលា​រៀន​នោះ​ទេ។ ទំលាប់ នៃ​​ការ​អានសៀវ​ភៅ មើល​វីឌីអូ (Video) ពិនិត្យមើល និង​ឆ្លើយតប​​ការ​បញ្ចេញ​មតិ (Comments) និង ​ធ្វើ​ការ​ស្វែង​យល់​ពី​អ្វី​ដែល​នៅ​ជិត​ៗ​ខ្លួន​ជា​ដើម​។ ប៉ុន្មានចំនុចខាងដើមនេះ ចំនុចមួយដែលសំខាន់ជាងគេ គឺការអាន។ គំនិត​ ជា​ច្រើន​បាន​ចេញ​មកពីការ​អាន។ ការអានធ្វើ​ឲ្យអ្នកបានជួបនៅគំនិតជាច្រើន ដែលអ្នកនិពន្ធគេបានជួបប្រទះផ្ទាល់។ ក្នុងករណីខ្លះ គឺមានគំនិតខ្លះអាចប្រើការបាន ដោយហេតុថា វាចាស់គេ តែថ្មីយើង ជាដើម។

 

២. កំណត់គោលដៅ

 

10-daily-habits-help-you-1abillion-2

 

ជារាងរាល់ថ្ងៃ អ្នកគួរបង្កើតទំលាប់ ក្នុងការកំណត់គោលដៅសម្រាប់ជីវិតរបស់អ្នក អោយបាន​ច្បាស់លាស់ ដោយសរសេរវាទុក នៅកន្លែងណាមួយ។ ការពិតណាស់ អ្នកមិនអាចធ្វើតាម​ចិត្ត​ចង់របស់អ្នកគ្រប់រឿងនោះទេ ព្រោះដើម្បីអោយ​គោល​បំណង​មួយ​បាន​សម្រេច​វាត្រូវការ​ធាតុផ្សំច្រើនណាស់ ដូចជាធនធាន ពេលវេលា និងត្រូវការការរៀបចំនិតិវិធី រឺ យុទ្ធសាស្ត្រជា​ដើម។ តែ អ្នកអាចធ្វើអ្វីដែលអ្នកធ្វើបាននៅពេលនេះ ជាមុនសិន បន្ទាប់មកធ្វើអ្វី ដែលអ្នកចង់ធ្វើ ហើយអាចធ្វើបាន ជាបន្តបន្ទាប់ទៀត។

 

៣. ធ្វើផែនការ

 

10-daily-habits-help-you-abillion-3

 

ទំលាប់ នៃការចេះធ្វើ ផែនការ វានឹងអាចជួយអ្នកច្រើនលើសពីការរំពឹងទុករបស់អ្នក។ វាប្រហាក់​ប្រហែលទៅនឹង ការកំណត់គោលដៅដែរ គឺឧទាហរណ៍ថា ថ្ងៃនេះ រឺ ថ្ងៃស្អែក សប្តាហ៍នេះ រឺ សប្តាហ៍ក្រោយ អ្នកចង់ធ្វើអ្វីខ្លះ? អ្នកចង់សម្រេចអ្វីខ្លះ? កំណត់​វា​ឲ្យបានច្បាស់ដោយការ​កត់ត្រាវាទុក រួចធ្វើការអនុវត្តទៅតាមអ្វីដែលអ្នកកត់ត្រានោះ ពេលចប់រយៈកំណត់ចូរធ្វើការ​វា​តម្លៃ ពីអ្វីដែលអ្នកបានធ្វើ ដើម្បីចង់ដឹងថា តើអ្នកបានសម្រេចអ្វីខ្លះ? មិនទាន់បានសម្រេច​​អ្វី​ខ្លះ​? ហើយ​ អ្វី​ដែល​មិន​ទាន់​បា​ន​សម្រេច​ចិត្តរៀ​បចំ​ផែន​ការ​សម្រា​ប់ធ្វើ ថ្ងៃ​បន្ទាប់ រឺសប្តាហ៍​បន្ទាប់​ជាដើម។ ខាងក្រោមនេះជាផលប្រយោជន៍នៃការធ្វើផែនការ។

 

ការធ្វើផែនការអាចជួយឲ្យអ្នក៖

  • កំណត់ទិសដៅបានច្បាស់លាស់
  • ធានាបាននូវប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន
  • ផ្តល់មធ្យោបាយនៅក្នុងការវាស់វែង
  • ផ្តល់ការគាំទ្ររដល់ការធ្វើសេចក្តីសម្រេចចិត្តល្អប្រសើរ
  • សកម្មភាព ពីមួយជំហ៊ាន ទៅមួយជំហ៊ានសហការគ្នាបានល្អ
  • បែងចែកការទទួលខុសត្រូវបានច្បាស់លាស់
  • ជម្រុញលើកទឹកចិត្ត និង បង្ហាញវិធីសាស្ត្របានច្បាស់លាស់។

 

៤. បង្កើតបណ្តាញ

 

10-daily-habits-help-you-abillion-4

 

ទំលាប់នៃ ការបង្កើត បណ្តាញទំនាក់ទំនង ពិតជាជួយអ្នកច្រើនលើសពីអ្វីដែលគិត។ ការបង្កើតបណ្តាញទំនាក់ទំនង គឺជាផ្នែកមួយដ៏ សំខាន់សម្រាប់ការឈោងចាប់អាជីវកម្ម រឺសូម្បីតែអ្នកធ្វើការឲ្យគេក៏ដោយ។ ដោយហេតុថា នៅពេលដែលអ្នក មានបណ្តាញទំនាក់ទំនង កាន់តែធំ កាន់រឹងមាំ អ្នកនឹងទទួលបានការគាំទ្ររជាច្រើនពីបណ្តាញនោះ ដូចជា ទទួលបាឱកាសអាជីវកម្មថ្មី និង កាន់តែច្រើន ទទួលបានការព្រឹក្សាដោយឥតគិតថ្លៃ នឹងមានទំនុកចិត្ត អាច​ដោះ​ដូរបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក អាចអោយលោកអ្នក ធ្វើការដោះដូរ រឺ បំពេញ ផលិតផល/សេវាកម្មឲ្យគ្នាទៅវិញទៅមក និង អាចឲ្យលោកអ្នកទទួលបានផលប្រយោជន៍ជាច្រើនផ្សេងទៀត។

 

៥. ធ្វើការកត់ត្រាជាប្រចាំ

 

10-daily-habits-help-you-abillion-5

 

មនុស្សគ្រប់គ្នាត្រូវការពេលវេលាដើម្បីគិត រិះរកគំនិត។ គំនិតដែលល្អមួយ មិនមែនចង់គិត គឺអ្នកអាចរកបាន រឺក៏ នឹកឃើញនោះទេ ពេលខ្លះអ្នកកាន់តែប្រឹងគិត កាន់តែស្មុកស្មាញ កាន់តែនឹកមិនឃើញ តែពេលខ្លះទៀត អ្នកគិតលេងៗ រឺធ្វើសកម្មភាពអ្វីមួយ រឺក៏ឃើញគេធ្វើសកម្មភាពអ្វីមួយនោះ អ្នកក៏ស្រាប់តែនឹកថា គំនិតនេះថាល្អ អាចប្រើការបាន តែត្រូវចាំថា វាប្រហែលជាអាច ភ្លេចទៅវិញក្នុងពេលណាមួយមិនខាន។ ដូច្នេះ ដើម្បី​អោយ​គំនិតដែល​យើង បាននឹកឃើញទាំងនោះ អាចយកទៅប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព យើងគួរតែធ្វើការកត់ត្រាវាទុក នៅពេលដែល ពេលណាមួយយើងបានគិតឃើញគំនិតថ្មី រឺយើងគិតថាល្អណាមួយ ទោះបីពេលនេះយើងមិនទាន់អាចប្រើការវាក៏ដោយ តែថ្ងៃណាមួយ វានឹងអាចប្រើការបាន (Applicable)។

 

៦. ធ្វើលំហាត់ប្រាណ

 

សុខភាព គឺសំខាន់បំផុត នៅក្នុងជីវិតរបស់អ្នក រាងកាយរបស់អ្នកត្រូវតែមានសុខភាពល្អដើម្បី​ឲ្យអ្នកអាចប្រើប្រាស់វា ក្នុងការធ្វើការ និងជំនះឧបសគ្គជាច្រើនរបស់អ្នក ហើយសុខភាពផ្លូវចិត្តរបស់អ្នក ក៏មានឥតទ្ធិពលដែល​ពីសុខភាព រាងកាយរបស់អ្នក។ វិធីមួយដែលល្អបំផុត គឺការធ្វើលំហាត់ប្រាណជាប្រចាំ ទោះបីការពិតទៅវាមិនជាងាយស្រួលប៉ុន្មានទេ តែអ្នកចំបាច់ត្រូវតែធ្វើការហាត់ប្រាណជាប្រចាំ។

 

10-daily-habits-help-you-abillion-6

សុខភាពរាងកាយដ៏រឹងមាំរបស់អ្នក នឹងជួយឲ្យអ្នកដំរង់ទិស ឆ្ពោះទៅកាន់​ភាពជោគជ័យរបស់អ្នកនាថ្ងៃអនាគត។

 

៧. សម្រាក

 

មានតែមនុស្សដែលមានឋាមពលទេដែលដឹងពី របៀបនៃការសម្រាក។ ដោយសារតែដឹងនេះ ហើយ ទើបធ្វើឲ្យគេមានឋាមពលជានិច្ច។ អ្នកខ្លះ ភាពតានតឹង កាន់តែកើនឡើងជាប្រចាំ នៅពេលដែលគេ ជួបបញ្ហាម្តងៗ រឺស្ត្រេស (Stressed) ដែលអាចធ្វើឲ្យធ្វើឲ្យគេបាត់​បង់ សមាធិ (Lose Concentration) ក្នុងការធ្វើការងារ រឺក្នុងការគិតជាដើម បើទៅបីជា បានសម្រាកខ្លះដែរ ក៏ដោយ។

 

10-daily-habits-help-you-abillion-7

 

វិធី​ដែល​ល្អ​ ក្នុងការ​សម្រាក ឲ្យ​បាន​ត្រឹម​ត្រូវ គឺ​ត្រូវ​ធ្វើឲ្យ​ខួរក្បា​ល​របស់អ្នក សម្រាក​ជា​មួយ​នឹងរាង​កាយ​របស់​អ្នក​ផង​ដែរ ដោយ​អ្នក​គួរធ្វើដូចជា៖

  • រកពេលវេលាមួយឲ្យបានសមស្របដើម្បីសម្រាក
  • ព្យាយាមឈប់គិត រឺឈប់គិតពីកង្វល់ទាំងឡាយសិន
  • ស្តាប់តន្ត្រីដែលអ្នកចូលចិត្ត
  • និយាយសន្ទនាជាមួយមនុស្សដែលលោកអ្នកស្រឡាញ់ ជាដើម។

 

៨. គិតវិជ្ជមាន

 

ការលើកទឹកចិត្តខ្លួនឯង វាជារឿងសំខាន់បំផុត ព្រោះថា គ្មាននរណាម្នាក់មិនធ្លាប់ជួបប្រទះនឹង​ឧបសគ្គ រឺ ភាពបរាជ័យនោះទេ។ នៅពេលយើងជួបប្រទះនៅរឿងមិនល្អទាំងនោះ វានឹងធ្វើឲ្យ​យើង អន់ចិត្តនឹងខ្លួនឯង គិតរឿងអវិជ្ជមាន ច្រើនជាង វិជ្ជមាន បាត់បង់ទំនុកចិត្ត នឹងអស់សង្ឃឹម អ្នក​ខ្លះទៀត ដល់ទៀតដល់ថ្នាក់គិតខ្លួនឯងថា ជាមនុស្សគ្មានតម្លៃទៀត​ផង។

 

10-daily-habits-help-you-abillion-8

ការគិតវិជ្ជមាន នឹងអាចជួយឲ្យអ្នក មានកំលាំងក្នុង ជំនះនៅរាល់ឧបសគ្គ ទាំងឡាយ​ដែល​អ្នក​ប្រ​ឈម បើទោះបីជាអ្នក​ជួបរឿងបរាជ័យជារឿយៗ​ក៏​ដោយ ក៏អ្នកនៅ​តែមាន​សង្ឃឹមថា ភាពបរាជ័យ ទាំងនោះ គឺ​ជា​បទ​ពិសោធន៍សម្រាប់ យោងចាប់នូវភាពជោគជ័យនាថ្ងៃខាងមុខដ៏ឆាប់នេះ។

 

៩. ចេះប្រើប្រាស់ភាពឆ្លាតវៃរបស់អ្នកអោយអស់

 

មនុស្សមានជំនាញ នឹងទេពកោសល្យ​ពិសេសផ្សេងៗគ្នា អ្នកខ្លះគាត់ពូកែខាង ទំនាក់ទំនង អ្នកខ្លះទៀតពួកែខាងគិត រីឯ អ្នកខ្លះទៀតពូកែខាងវាយតម្លៃ និង អ្នកខ្លះទៀតដូចជាមានអំណាចភាពជាអ្នកដឹកនាំពីកំណើត ជាដើម។ នៅពេលដែលអ្នករកឃើញចំនុចពិសេស​របស់អ្នក នោះភាពជោគជ័យ ក៏នឹងខិតជិតមកដល់ដូចគ្នាដែរ ប្រសិនបើអ្នក​ចេះប្រើ​វា​ប្រកបដោយប្រសិទ្ធភាព (ចំគោលដៅ)។

 

10-daily-habits-help-you-abillion-9

 

១០. ឆ្លាតវៃក្នុងការគិតជាប្រព័ន្ធ

 

ចេះប្រើការគិតជាប្រព័ន្ធគឺមានន័យថា យើងមានយុទ្ធសាសស្ត្រច្បាស់ក្នុងការគិត មិនមែនគិតតែ​ជ្រុមមួយ រឺ មើលឃើញតែលទ្ធិផលក្នុងរយះពេលខ្លីនោះទេ។ ទោះបីជាអ្នកដឹងថាវាល្អក៏ដោយ តែវាមិនងាយទេនៅក្នុងការ​ជ្រើសរើសមនុស្សដ៏ត្រឹមត្រូវនោះ គឺ​វាក៏ត្រូវការ ការប្រើប្រាស់កិច្ចខិតខំប្រឹងប្រែង និងពេលវេលាផងដែរ។

 

10-daily-habits-help-you-abillion-10

 

ទំលាប់ទាំងប៉ុន្មានខាងលើនេះ មិនជាងាយស្រួលក្នុងការសម្របខ្លួនបានក្នុងរយះខ្លីនោះទេ គឺ ត្រូវប្រើប្រាស់ឆន្ទៈ មហិច្ឆតា​ចង់ក្លាយជាអ្នកមានរបស់អ្នក ឲ្យក្លាយទៅជាកត្តាជម្រុញដ៏មុតស្រួច​ដើម្បីសម្រេចគោលដៅនេះ។ គ្មានទេអ្នកដែល ទទួលបាន​ជោគ​ជ័យ ដោយ​គ្មាន​​ការលះបង់នោះទេ គ្រាន់តែថា ស្ថិតក្នុងកំរិតណាមួយ ច្រើន រឺក៏ តិចប៉ុណ្នឹងឯង។ មនុស្សដែលហ៊ាន រឺ ស្ម័គ្រចិត្តលះបង់ ផលប្រយោជន៍ រឺ ការសប្បាយរីករាយរយៈពេលខ្លី ដើម្បីសម្រេចគោលបំណងធំរបស់គេ គឺជាមនុស្សដែលឆ្លាតវៃបំផុត។

 

«ជូនពរអោយលោកអ្នក ជោគជ័យក្នុងជីវិត»

 

បើលោកអ្នកមានមតិយោបល រឺ គំនិតល្អៗផ្សេងៗ សូមចូលរូមចែកនៅក្នុង ចន្លោះ Comment ខាងក្រោមនេះ។ យើងស្វាគមន៍រាល់គំនិតយោបលទាំងអស់ ដើម្បីអោយរីកចំរើនទាំងអស់គ្នា៕

 

 

ចុចអាន៖ ២១ គន្លឹះជោគជ័យ ជម្រុញ និង លើកទឹកចិត្តសហគ្រិនវ័យក្មេងឲ្យជោគជ័យ

 

អត្ថបទ៖ សហគ្រិន